ជី ស៊ី អ គឺជាក្រុមហ៊ុនជំនាញ និងឈានមុខគេក្នុងការផ្តល់ជូនសេវាសណ្តោងរថយន្ត និងជួលរថយន្តទំនើបទៅកាន់អតិថិជនរបស់ខ្លួន។ មុនពេលឈានជើងចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជី ស៊ី អ បានធ្វើប្រតិបត្តិការរបស់ខ្លួនដោយជោគជ័យអស់ជាច្រើនឆ្នាំរួចមកហើយ នៅព្រះរាជាណាចក្រ ថៃ។

ដើម្បីធានាបាននូវស្ថិរភាព និងភាពរីកចម្រើនយូរអង្វែង ក្រុមហ៊ុនបានកំណត់នូវគោលដៅអាជីវកម្ម ក៏ដូចជាទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរួមរបស់បុគ្គលិកគ្រប់រូបយ៉ាងច្បាស់លាស់ដូចខាងក្រោម៖

ទស្សនវិស័យ៖

កសាងភាពរីកចម្រើនសម្រាប់អតិថិជន ភាគីពាក់ព័ន្ធ និងសង្គមជាតិ តាមរយៈសេវាដែលមានគុណតម្លៃ និងការទទួលខុសត្រូវខ្ពស់

បេសកកម្ម៖

ផ្ដល់ជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវតម្លៃសមរម្យ និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាតាមរយៈបុគ្គលិកដែលមានវិជ្ជាជីវៈ

តម្លៃរួម៖

- សុចរិតភាព: ការប្រព្រឹត្តត្រឹមត្រូវ និងស្មោះត្រង់
- ភាពជាអ្នកដឹកនាំ: ទាំងអស់គ្នាជាអ្នកដឹកនាំ
- សហប្រតិបត្តិការ: រួមគ្នាសំរេចគោលដៅ
- ការទទួលខុសត្រូវ: ខ្ញុំធ្វើ គឺខ្ញុំទទួលខុសត្រូវ
- អតិថិជនជាចំបង: សេវាកម្មល្អឥតខ្ចោះ